លិខិតឆ្លងដែន ដែលមានឥទ្ធិពលជាងគេបំផុតប្រចាំឆ្នាំ២០២០

តើអ្នកទាំងអស់គ្នា ធ្លាប់ដឹងដែររឺទេថា លិខិតឆ្លងដែន រឺហៅជាភាសាអង់គ្លេសថា Passport ប្រទេសណា ដែលមានឥទ្ធិពល និងមានតម្លៃជាងគេនៅលើពិភពលោក? កន្លងមក យើងតែងតែនិយាយលិខិតឆ្លងដែនរបស់ប្រទេសកូនកោះ គឺប្រទេសសឹង្ហបុរី ប៉ុន្តែយោងតាមការវាយតម្លៃប្រចាំឆ្នាំ២០២០នេះ ដែលចេញដោយស្ថាប័នវាយតម្លៃលិខិតឆ្លងដែនពិភពលោក Henley Passport Index (HPI) បានបង្ហាញថា ប្រទេសជប៉ុន ឈរនៅលំដាប់លេខរៀងទី១ ដោយសារតែអាចធ្វើការឆ្លងកាត់ប្រទេសចំនួន ១៩១ ដោយមិនចាំបាច់សុំទិដ្ឋាការ (Visa) ហើយលេខរៀងបន្ទាប់មកគឺប្រទេសសឹង្ហបុរីដែលអាចឆ្លងកាត់បាន ១៩០ ប្រទេស។ សម្រាប់លេខ ៣គឺបានទៅលើប្រទេស កូរ៉េខាងត្បូង និងអាលឺម៉ង ដែលអាចឆ្លងកាត់បាន ១៨៧ប្រទេស និងទឹកដី។